ព្រះត្រៃបិដក ភាគ ១១០

នកុ​សល​ត្តិ​កន​សេក្ខ​ត្តិ​កៈ
កុសល​ត្តិ​កសេក្ខ​ត្តិ​កៈ


 [៩៥០] ធម៌​ជាកុសល ជា​សេក្ខៈ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៩៥២] ធម៌​ជា​អព្យាក្រឹត ជា​អសេក្ខៈ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៥៤] ធម៌​ជា​អព្យាក្រឹត មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នកុ​សល​ត្តិ​កន​បរិត្ត​ត្តិ​កៈ
កុសល​ត្តិ​កប​រិត្ត​ត្តិ​កៈ


 [៩៥៦] ធម៌​ជា​អព្យាក្រឹត មាន​សភាព​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 637833340482416352
ទៅកាន់ទំព័រ៖