ព្រះត្រៃបិដក ភាគ ១១០

 [៩៥៨] ធម៌​ជា​អព្យាក្រឹត ដល់​នូវ​សភាព​ដ៏​ធំ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ដល់​នូវ​សភាព​ដ៏​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៩៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
[៩៦០] ធម៌​ជាកុសល ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៩៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នកុ​សល​ត្តិ​កនប​រិត្តា​រម្ម​ណត្តិ​កៈ
កុសល​ត្តិ​កបរិត្តា​រម្ម​ណត្តិ​កៈ


[៩៦២] ធម៌​ជា​អព្យាក្រឹត មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៩៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
[៩៦៤] ធម៌​ជាកុសល មាន​អារម្មណ៍​ដល់​នូវ​សភាព​ដ៏​ធំ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ដល់​នូវ​សភាព​ដ៏​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៩៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637833341058988242
ទៅកាន់ទំព័រ៖