ព្រះត្រៃបិដក ភាគ ១១០

 [៩៦៦] ធម៌​ជាកុសល មាន​អារម្មណ៍​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នកុ​សល​ត្តិ​កន​ហីន​ត្តិ​កៈ
កុសល​ត្តិ​កហីន​ត្តិ​កៈ


 [៩៦៨] ធម៌​ជាអកុសល ដ៏​ថោកទាប ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៧០] ធម៌​ជា​អព្យាក្រឹត ជា​កណ្តាល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​កណ្តាល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៩៧២] ធម៌​ជាកុសល​ដ៏​ឧត្តម ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ឧត្តម ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នកុ​សល​ត្តិ​កន​មិច្ឆត្ត​ត្តិ​កៈ
កុសល​ត្តិ​កមិច្ឆត្ត​ត្តិ​កៈ


 [៩៧៤] ធម៌​ជាអកុសល មាន​សភាព​ខុស និង​ទៀង អាស្រ័យ
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637833341561059449
ទៅកាន់ទំព័រ៖