ព្រះត្រៃបិដក ភាគ ១១០
នូវធម៌មិនមែនជាកុសល មិនមែនមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៧៦] ធម៌ជាកុសល មានសភាពត្រូវ និងទៀង ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនមានសភាពត្រូវ និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៧៨] ធម៌ជាអព្យាក្រឹត មិនទៀង អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នកុសលត្តិកនមគ្គារម្មណត្តិកៈ
កុសលត្តិកមគ្គារម្មណត្តិកៈ
[៩៨០] ធម៌ជាកុសល មានមគ្គជាអារម្មណ៍ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
ID: 637833341966727012
ទៅកាន់ទំព័រ៖