ព្រះត្រៃបិដក ភាគ ១១០

 [៩៨២] ធម៌​ជាកុសល មាន​មគ្គ​ជាហេតុ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៩៨៤] ធម៌​ជាកុសល មាន​មគ្គ​ជា​អធិបតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​មគ្គ​ជា​អធិបតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នកុ​សល​ត្តិ​កន​ឧប្បន្ន​ត្តិ​កៈ
កុសល​ត្តិ​កឧប្បន្ន​ត្តិ​កៈ


 [៩៨៦] ធម៌​មិនមែន​ជាកុសល មិនទាន់​កើតឡើង ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ដែល​កើតឡើង​ហើយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៩៨៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨។
 [៩៨៨] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​បច្ចុប្បន្ន ជា​បច្ច័យ​នៃ​ធម៌​ជាកុសល ជា​បច្ចុប្បន្ន ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៩៨៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637833342449991591
ទៅកាន់ទំព័រ៖