ព្រះត្រៃបិដក ភាគ ១១០

នកុ​សល​ត្តិ​កន​អតី​តា​រម្ម​ណត្តិ​កៈ
កុសល​ត្តិ​កអតី​តា​រម្ម​ណត្តិ​កៈ


 [៩៩០] ធម៌​ជា​អព្យាក្រឹត មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៩២] ធម៌​ជាកុសល មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩៩៤] ធម៌​ជា​អព្យាក្រឹត មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នកុ​សល​ត្តិ​កន​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ
កុសល​ត្តិ​កអជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៩៩៦] ធម៌​ជា​អព្យាក្រឹត មាន​អារម្មណ៍​ជា​ខាងក្នុង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637833342903902241
ទៅកាន់ទំព័រ៖