ព្រះត្រៃបិដក ភាគ ១១០
[៩៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៩៩៨] ធម៌ជាអព្យាក្រឹត មានអារម្មណ៍ជាខាងក្រៅ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនមានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នកុសលត្តិកនសនិទស្សនត្តិកៈ
កុសលត្តិកសនិទស្សនត្តិកៈ
[១០០០] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637833343219880321
ទៅកាន់ទំព័រ៖