ព្រះត្រៃបិដក ភាគ ១១០
[១០០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[១០០៤] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាអព្យាក្រឹត អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នវេទនាត្តិកនកុសលត្តិកៈ
វេទនាត្តិកកុសលត្តិកៈ
[១០០៦] ធម៌ជាកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាកុសល ប្រកបដោយវេទនា មិនមែនជាទុក្ខមិនមែនជាសុខ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ ធម៌ជាកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ជាកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។
ID: 637833343759805733
ទៅកាន់ទំព័រ៖