ព្រះត្រៃបិដក ភាគ ១១០
ធម៌ជាកុសល ប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយវេទនាមិនមែនជាទុក្ខមិនមែនជាសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២។ បញ្ហា ពីរៗ បណ្ឌិតអ្នករាប់ គប្បីធ្វើឲ្យជា៤។
[១០០៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៤។
[១០០៨] ធម៌ជាអកុសល ប្រកបដោយសុខវេទនា ពឹងផ្អែកនឹងធម៌មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា ពឹងផ្អែកនឹងធម៌មិនមែនជាអកុសល មិនមែនប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០០៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[១០១០] ធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាអព្យាក្រឹត ប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ។
[១០១១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១៤។
ID: 637833344089222445
ទៅកាន់ទំព័រ៖