ព្រះត្រៃបិដក ភាគ ១១០

 [៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
បណ្ឌិត​គប្បី (សំដែង) នូវ​សហជាត​វារៈ និង​បញ្ហា​វារៈ​ឲ្យ​ពិស្តារ​ផង​ចុះ។

នសហេតុក​ទុ​កៈ សហេតុក​ទុ​កៈ


 [៥៩] ធម៌​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​ហេតុ​ក្តី មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រកបដោយ​ហេតុ​ក្តី មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិន​ប្រកបដោយ​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637833232030626694
ទៅកាន់ទំព័រ៖