ព្រះត្រៃបិដក ភាគ ១១០
នឧបាទិន្នុបាទានិយត្តិកនកុសលត្តិកៈ
ឧបាទិន្នុបាទានិយត្តិកកុសលត្តិកៈ
[១០១៨] ធម៌ជាកុសល មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១០២០] ធម៌ជាអកុសល មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ពឹងផ្អែកនឹងធម៌មិនមែនជាអកុសល មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១០២២] ធម៌ជាអព្យាក្រឹត មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833344762785633
ទៅកាន់ទំព័រ៖