ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនបរិត្តត្តិកៈ
សនិទស្សនត្តិកបរិត្តត្តិកៈ
[១១៧២] ធម៌មានសភាពតូចឆ្មារ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនមានសភាពតូចឆ្មារ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[១១៧៤] ធម៌ដល់នូវសភាពដ៏ធំ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនដល់នូវសភាពដ៏ធំ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៧៦] ធម៌ប្រមាណមិនបាន មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌មិនមែនប្រមាណមិនបាន មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833354342738123
ទៅកាន់ទំព័រ៖