ព្រះត្រៃបិដក ភាគ ១១០

នសនិ​ទស្សន​ត្តិ​កន​ហីន​ត្តិ​កៈ
សនិ​ទស្សន​ត្តិ​កហីន​ត្តិ​កៈ


 [១១៨៤] ធម៌​ថោកទាប មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ថោកទាប មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៨៦] ធម៌​ជា​កណ្តាល ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​កណ្តាល មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
 [១១៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [១១៨៨] ធម៌​ឧត្តម មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ឧត្តម មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637833355088659428
ទៅកាន់ទំព័រ៖