ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនមិច្ឆត្តត្តិកៈ
សនិទស្សនត្តិកមិច្ឆត្តត្តិកៈ
[១១៩០] ធម៌មានសភាពខុស និងទៀង មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌មិនមែនមានសភាពខុស និងទៀង មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៩២] ធម៌មានសភាពត្រូវ និងទៀង មិនមានការឃើញ និងមិនមានការប៉ះពាល់ ពឹងផ្អែកនឹងធម៌មិនមែនមានសភាពត្រូវ និងទៀង មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៩៤] ធម៌ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនទៀង អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
ID: 637833355446516504
ទៅកាន់ទំព័រ៖