ព្រះត្រៃបិដក ភាគ ១១០
នសនិទស្សនត្តិកនឧប្បន្នត្តិកៈ
សនិទស្សនត្តិកឧប្បន្នត្តិកៈ
[១២០២] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនទាន់កើតឡើងហើយ ជាបច្ច័យនៃធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ កើតឡើងហើយ ដោយអារម្មណប្បច្ច័យ។
[១២០៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។
នសនិទស្សនត្តិកនអតីតត្តិកៈ
សនិទស្សនត្តិកអតីតត្តិកៈ
[១២០៤] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាបច្ចុប្បន្ន ជាបច្ច័យនៃធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាបច្ចុប្បន្ន ដោយអារម្មណប្បច្ច័យ។
[១២០៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦។
នសនិទស្សនត្តិកនអតីតារម្មណត្តិកៈ
សនិទស្សនត្តិកអតីតារម្មណត្តិកៈ
[១២០៦] ធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មានអារម្មណ៍ជាអតីត អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនមានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833356230135076
ទៅកាន់ទំព័រ៖