ព្រះត្រៃបិដក ភាគ ១១០
[១២២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៤។
[១២២៤] ធម៌មិនមែនជាហេតុ ប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនហេតុសហេតុកទុកៈ
ហេតុទុកហេតុសហេតុកទុកៈ
[១២២៦] ធម៌ជាហេតុ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២២៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១២២៨] ធម៌មិនមែនជាហេតុ ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833357901402341
ទៅកាន់ទំព័រ៖