[១២៣៦] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នហេតុទុកនសប្បច្ចយទុកៈ
ហេតុទុកសប្បច្ចយទុកៈ
[១២៣៨] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយបច្ច័យ ជាបច្ច័យនៃធម៌ជាហេតុ ប្រកបដោយបច្ច័យ ដោយអារម្មណប្បច្ច័យ។
[១២៣៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។
សង្ខតៈ ប្រហែលគ្នានឹងសប្បច្ចយៈដែរ។
នហេតុទុកនសនិទស្សនទុកៈ
ហេតុទុកសនិទស្សនទុកៈ
[១២៤០] ធម៌មិនមែនជាហេតុ ប្រកបដោយការឃើញ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១២៤២] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ ជាបច្ច័យនៃធម៌ជាហេតុ មិនមានការឃើញ ដោយអារម្មណប្បច្ច័យ។