[១២៤៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។
នហេតុទុកនសប្បដិឃទុកៈ
ហេតុទុកសប្បដិឃទុកៈ
[១២៤៤] ធម៌មិនមែនជាហេតុ ប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១២៤៦] ធម៌មិនមែនជាហេតុ មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នហេតុទុកនរូបីទុកៈ
ហេតុទុករូបីទុកៈ
[១២៤៨] ធម៌ជាហេតុ មានរូប អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១២៥០] ធម៌ជាហេតុ មិនមានរូប អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។