ព្រះត្រៃបិដក ភាគ ១១០
នសប្បដិឃទុកៈ សប្បដិឃទុកៈ
[៧៨] ធម៌ប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយការប៉ះពាល់ក្តី មិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយការប៉ះពាល់ក្តី មិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនមែនជាមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនប្រកបដោយការប៉ះពាល់ផង មិនមែនជាមិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នរូបីទុកៈ រូបីទុកៈ
[៨០] ធម៌មានរូប អាស្រ័យនូវធម៌មិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833233400646898
ទៅកាន់ទំព័រ៖