ព្រះត្រៃបិដក ភាគ ១១០

នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នហេតុ​ទុ​កន​អាសវ​សម្បយុត្ត​ទុ​កៈ
ហេតុ​ទុក​អាសវ​សម្បយុត្ត​ទុ​កៈ


 [១២៦៥] ធម៌​មិនមែន​ជាហេតុ ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១២៦៧] ធម៌​ជាហេតុ ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១២៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នហេតុ​ទុ​កន​អាសវ​សា​សវ​ទុ​កៈ
ហេតុ​ទុក​អាសវ​សា​សវ​ទុ​កៈ


 [១២៦៩] ធម៌​ជាហេតុ ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637833360873833982
ទៅកាន់ទំព័រ៖