ព្រះត្រៃបិដក ភាគ ១១០
នហេតុទុកអាសវវិប្បយុត្តនសាសវទុកៈ
ហេតុទុកអាសវវិប្បយុត្តសាសវទុកៈ
[១២៧៧] ធម៌មិនមែនជាហេតុ ប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាហេតុ ប្រាសចាកអាសវៈ និងមិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១២៧៩] ធម៌ជាហេតុ ប្រាសចាកអាសវៈ និងមិនមានអាសវៈ ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ ប្រាសចាកអាសវៈ និងមិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោសញ្ញោជនគោច្ឆកទុកៈ
ហេតុទុកសញ្ញោជនគោច្ឆកទុកៈ
[១២៨១] ធម៌ជាហេតុ ជាសញ្ញោជនៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833361689373942
ទៅកាន់ទំព័រ៖