ព្រះត្រៃបិដក ភាគ ១១០
[១៣០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសមុដ្ឋានទុកៈ
ហេតុទុកចិត្តសមុដ្ឋានទុកៈ
[១៣១០] ធម៌ជាហេតុ តាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣១២] ធម៌ជាហេតុ មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសហភុទុកៈ
ហេតុទុកចិត្តសហភុទុកៈ
[១៣១៤] ធម៌ជាហេតុ កើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833363943002554
ទៅកាន់ទំព័រ៖