ព្រះត្រៃបិដក ភាគ ១១០

 [៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នលោកិយ​ទុ​កៈ លោកិយ​ទុ​កៈ


 [៨២] ធម៌​ជា​លោកិយ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​លោ​កុត្ត​រៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​លោកិយ​ក្តី ជា​លោ​កុត្ត​រៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​លោកិយ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​លោកិយ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ​ផង មិនមែន​ជា​លោ​កុត្ត​រៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នកេន​ចិ​វិញ្ញេយ្យ​ទុ​កៈ កេន​ចិ​វិញ្ញេយ្យ​ទុ​កៈ


 [៨៤] ធម៌​ដែល​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​ធម៌​ដែល​មិន​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នអាសវ​ទុ​កៈ អាសវ​ទុ​កៈ


 [៨៦] ធម៌​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637833233812643676
ទៅកាន់ទំព័រ៖