ព្រះត្រៃបិដក ភាគ ១១០
[១៣១៦] ធម៌មិនមែនជាហេតុ មិនមែនកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមែនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣។
នហេតុទុកនោចិត្តានុបរិវត្តិទុកៈ
ហេតុទុកចិត្តានុបរិវត្តិកទុកៈ
[១៣១៧] ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានទុកៈ
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ
[១៣១៩] ធម៌ជាហេតុ ច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣២០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣២១] ធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមែនច្រឡំ តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833364623509062
ទៅកាន់ទំព័រ៖