ព្រះត្រៃបិដក ភាគ ១១០
[១៣២២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានសហភុទុកៈ
[១៣២៣] ធម៌ជាហេតុ ច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣២៥] ធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមែនច្រឡំ តាំងឡើង កើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ
[១៣២៧] ធម៌ជាហេតុ ច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833374265321815
ទៅកាន់ទំព័រ៖