ព្រះត្រៃបិដក ភាគ ១១០
[១៣២៩] ធម៌មិនមែនជាហេតុ មិនមែនច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមែនច្រឡំ តាំងឡើង ប្រព្រឹត្តទៅតាមចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនអជ្ឈត្តិកទុកៈ
ហេតុទុកអជ្ឈត្តិកទុកៈ
[១៣៣១] ធម៌មិនមែនជាហេតុ ជាខាងក្នុង អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣៣៣] ធម៌ជាហេតុ ជាខាងក្រៅ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនឧបាទាទុកៈ
ហេតុទុកឧបាទាទុកៈ
[១៣៣៥] ធម៌មិនមែនជាហេតុ ជាឧបាទា អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833374702753133
ទៅកាន់ទំព័រ៖