ព្រះត្រៃបិដក ភាគ ១១០
មិនមែនប្រកបដោយហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយហេតុ មិនមែនជាហេតុផង មិនមែនជាមិនមានហេតុ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣៦៨] ធម៌ប្រកបដោយហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយហេតុ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុសម្បយុត្តទុកនហេតុទុកៈ
ហេតុសម្បយុត្តទុកហេតុទុកៈ
[១៣៧០] ធម៌ប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវធម៌មិនប្រកបដោយហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ៣។ ប្រហែលគ្នានឹងសហេតុកទុកៈដែរ។
ID: 637833377220192760
ទៅកាន់ទំព័រ៖