ព្រះត្រៃបិដក ភាគ ១១០
នហេតុសហេតុកទុកនហេតុទុកៈ
ហេតុសហេតុកទុកហេតុទុកៈ
[១៣៧១] ធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៧២] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៣៧៣] ធម៌ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នហេតុហេតុសម្បយុត្តទុកនហេតុទុកៈ
ហេតុហេតុសម្បយុត្តទុកហេតុទុកៈ
[១៣៧៥] ធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៧៦] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833377612242654
ទៅកាន់ទំព័រ៖