ព្រះត្រៃបិដក ភាគ ១១០
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអាសវៈក្តី មិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអាសវៈក្តី មិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ធម៌ជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈផង មិនមែនជាមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នសាសវទុកៈ សាសវទុកៈ
[៨៨] ធម៌ប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833234095258037
ទៅកាន់ទំព័រ៖