ព្រះត្រៃបិដក ភាគ ១១០
[១៣៧៧] ធម៌ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។
អន្តិមទុកៈ បណ្ឌិត មិនគប្បីបានទេ។
នសប្បច្ចយទុកនហេតុទុកៈ
សប្បច្ចយទុកហេតុទុកៈ
[១៣៧៩] ធម៌ប្រកបដោយបច្ច័យ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
[១៣៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៣៨១] ធម៌ប្រកបដោយបច្ច័យ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានបច្ច័យ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣៨២] ក្នុងហេតុប្បច្ច័យ មានវារៈ១។
សង្ខតធម៌ប្រហែលគ្នានឹងសប្បច្ចយធម៌ដែរ។
ID: 637833378006447211
ទៅកាន់ទំព័រ៖