ព្រះត្រៃបិដក ភាគ ១១០
[១៣៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នរូបីទុកនហេតុទុកៈ
រូបីទុកហេតុទុកៈ
[១៣៩១] ធម៌មិនមានរូប ជាហេតុ អាស្រ័យនូវធម៌មិនមែនមានរូប មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមានរូប មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានរូប មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ តាមន័យដែលរាប់មកហើយ មានវារៈ៣។
នលោកិយទុកនហេតុទុកៈ
លោកិយទុកហេតុទុកៈ
[១៣៩២] ធម៌ជាលោកុត្តរៈ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាលោកិយ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ជាលោកិយ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាលោកុត្តរៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៣៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ២។
ID: 637833378752728691
ទៅកាន់ទំព័រ៖