ព្រះត្រៃបិដក ភាគ ១១០

 [១៣៩៤] ធម៌​ជា​លោកិយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោកិយ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជា​លោកិយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​លោ​កុត្ត​រៈ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១។
 [១៣៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤។

នកេន​ចិ​វិញ្ញេយ្យ​ទុ​កន​ហេតុ​ទុ​កៈ
កេន​ចិ​វិញ្ញេយ្យ​ទុក​ហេតុ​ទុ​កៈ


 [១៣៩៦] ធម៌​ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជាហេតុ​អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៣៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៣៩៨] ធម៌​ដែល​មិនមែន​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
 [១៣៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637833379061308225
ទៅកាន់ទំព័រ៖