ព្រះត្រៃបិដក ភាគ ១១០
នសារម្មណទុកនហេតុទុកៈ
សារម្មណទុកហេតុទុកៈ
[១៤០៣] ធម៌ប្រកបដោយអារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយអារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៤០៥] ធម៌ប្រកបដោយអារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានអារម្មណ៍ មិនមែនជាមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤០៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីសង្ខេប។
នសរណទុកនហេតុទុកៈ
សរណទុកហេតុទុកៈ
[១៤០៧] ធម៌មិនមានរណៈ ជាហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ប្រកបដោយរណៈ ជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833379693607596
ទៅកាន់ទំព័រ៖