ព្រះត្រៃបិដក ភាគ ១១០

 [១៤០៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៤០៩] ធម៌​មិន​មាន​រណៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ប្រកបដោយ​រណៈ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤១០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​សង្ខេប។

នសរណ​ទុ​កន​សហេតុក​ទុ​កៈ
សរណ​ទុក​សហេតុក​ទុ​កៈ


 [១៤១១] ធម៌​មិន​មាន​រណៈ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ប្រកបដោយ​រណៈ ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637833380023801936
ទៅកាន់ទំព័រ៖