ព្រះត្រៃបិដក ភាគ ១១០
[១៤១៣] ធម៌មិនមានរណៈ មិនមានហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមានរណៈ មិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤១៤] ក្នុងហេតុប្បច្ច័យ មានវារៈ២។
នសរណទុកនហេតុសម្បយុត្តទុកៈ
សរណទុកហេតុសម្បយុត្តទុកៈ
[១៤១៥] ធម៌មិនមានរណៈ ប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤១៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។
[១៤១៧] ធម៌មិនមានរណៈ ប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤១៨] ក្នុងហេតុប្បច្ច័យ មានវារៈ២។
ID: 637833380432829261
ទៅកាន់ទំព័រ៖