ព្រះត្រៃបិដក ភាគ ១១០
នសរណទុកនហេតុនសហេតុកទុកៈ
សរណទុកនហេតុសហេតុកទុកៈ
[១៤២៣] ធម៌មិនមានរណៈ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនជាហេតុ និងមិនមែនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤២៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៤២៥] ធម៌មិនមានរណៈ មិនមែនជាហេតុ និងមិនមានហេតុ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមានរណៈ មិនមែនជាហេតុ និងមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៤២៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។
នសរណទុកនសប្បច្ចយទុកៈ
សរណទុកសប្បច្ចយទុកៈ
[១៤២៧] ធម៌មិនមែនប្រកបដោយរណៈ មិនមែនប្រកបដោយបច្ច័យ (ជាបច្ច័យ) នៃធម៌មិនមានរណៈ ប្រកបដោយបច្ច័យ។បេ។ មានវារៈ១។
ID: 637833381263785310
ទៅកាន់ទំព័រ៖