ព្រះត្រៃបិដក ភាគ ១១០
ធម៌ប្រកបដោយអាសវៈក្តី មិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនប្រកបដោយអាសវៈផង មិនមែនជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នអាសវសម្បយុត្តទុកៈ អាសវសម្បយុត្តទុកៈ
[៩០] ធម៌ប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នអាសវសាសវទុកៈ អាសវសាសវទុកៈ
[៩២] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាអាសវៈផង មិនមែនជាមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833234447383223
ទៅកាន់ទំព័រ៖