ព្រះត្រៃបិដក ភាគ ១១០
នសរណទុកនរូបីទុកៈ
សរណទុករូបីទុកៈ
[១៤៣៣] ធម៌មិនមានរណៈ មានរូប អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ២។
[១៤៣៥] ធម៌ប្រកបដោយរណៈ មិនមានរូប ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយរណៈ មិនមែនជាមិនមានរូប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ២។
នសរណទុកនលោកិយទុកៈ
សរណទុកលោកិយទុកៈ
[១៤៣៧] ធម៌មិនមានរណៈ ជាលោកិយ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ មិនមែនជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៣៨] ក្នុងហេតុប្បច្ច័យ មានវារៈ១។
[១៤៣៩] ធម៌មិនមានរណៈ ជាលោកុត្តរៈ ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយរណៈ មិនមែនជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833382070619176
ទៅកាន់ទំព័រ៖