ព្រះត្រៃបិដក ភាគ ១១០
[១៤៤០] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នសរណទុកនកេនចិវិញ្ញេយ្យទុកៈ
សរណទុកកេនចិវិញ្ញេយ្យទុកៈ
[១៤៤១] ធម៌មិនមានរណៈ ដែលគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ ដែលមិនមែនគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៤២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៤៤៣] ធម៌មិនមានរណៈ ដែលមិនមែនគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌មិនមែនប្រកបដោយរណៈ ដែលមិនមែនជាមិនមែនគប្បីដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៤៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសរណទុកនអាសវគោច្ឆកទុកៈ
សរណទុកអាសវគោច្ឆកទុកៈ
[១៤៤៥] ធម៌ប្រកបដោយរណៈ ជាអាសវៈ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ មានវារៈ១។
ID: 637833382446649475
ទៅកាន់ទំព័រ៖