ព្រះត្រៃបិដក ភាគ ១១០
នសរណទុកនយោគគោច្ឆកទុកៈ
សរណទុកយោគគោច្ឆកទុកៈ
[១៤៥២] ធម៌ប្រកបដោយរណៈ ជាយោគៈ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាយោគៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នសរណទុកននីវរណគោច្ឆកទុកៈ
សរណទុកនីវរណគោច្ឆកទុកៈ
[១៤៥៤] ធម៌ប្រកបដោយរណៈ ជានីវរណៈ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នសរណទុកនបរាមាសគោច្ឆកទុកៈ
សរណទុកបរាមាសគោច្ឆកទុកៈ
[១៤៥៦] ធម៌ប្រកបដោយរណៈ ជាបរាមាសៈ អាស្រ័យនូវធម៌មិនមែនជាមិនមានរណៈ មិនមែនជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ១។
ID: 637833383339524720
ទៅកាន់ទំព័រ៖