ព្រះត្រៃបិដក ភាគ ១១០

នសរណ​ទុ​កន​សា​រម្ម​ណទុ​កៈ
សរណ​ទុក​សា​រម្ម​ណទុ​កៈ


 [១៤៥៨] ធម៌​ប្រកបដោយ​រណៈ ប្រកបដោយ​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១។
 [១៤៥៩] ធម៌​មិន​មាន​រណៈ មិន​មាន​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​មិន​មាន​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

នសរណ​ទុ​កន​ចិត្ត​ទុ​កៈ
សរណ​ទុកចិត្ត​ទុ​កៈ


 [១៤៦១] ធម៌​មិន​មាន​រណៈ ជា​ចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​សង្ខេប។

នសរណ​ទុ​កន​ចេតសិក​ទុ​កៈ
សរណ​ទុក​ចេតសិក​ទុ​កៈ


 [១៤៦៣] ធម៌​មិន​មាន​រណៈ ជា​ចេតសិក អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637833383789130489
ទៅកាន់ទំព័រ៖