ព្រះត្រៃបិដក ភាគ ១១០

 [១៤៧៥] ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​ឧត្តរៈ ជា​បច្ច័យ​នៃ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​ឧត្តរៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៤៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។បេ។
 [១៤៧៧] ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​ឧត្តរៈ ជា​បច្ច័យ​នៃ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​ឧត្តរៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ … ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ … ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៤៧៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៤៧៩] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៤៨០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637833384893713685
ទៅកាន់ទំព័រ៖