ព្រះត្រៃបិដក ភាគ ១១០
[១៤៨១] ធម៌មិនមានរណៈ មិនមែនជាឧត្តរៈ ពឹងផ្អែកនឹងធម៌មិនមែនប្រកបដោយរណៈ មិនមែនជាអនុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៤៨២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១៤៨៣] ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាអនុត្តរៈ ជាបច្ច័យនៃធម៌មិនមានរណៈ ជាអនុត្តរៈ ដោយអនន្តរប្បច្ច័យ។
[១៤៨៤] ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[១៤៨៥] ធម៌មិនមែនប្រកបដោយរណៈ មិនមែនជាអនុត្តរៈ ជាបច្ច័យនៃធម៌មិនមានរណៈ ជាអនុត្តរៈ ដោយឧបនិស្សយប្បច្ច័យ … ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ ធម៌មិនមែនជាមិនមានរណៈ មិនមែនជាអនុត្តរៈ ជាបច្ច័យនៃធម៌មិនមានរណៈ ជាអនុត្តរៈ ដោយឧបនិស្សយប្បច្ច័យ។
ID: 637833385183186455
ទៅកាន់ទំព័រ៖