ព្រះត្រៃបិដក ភាគ ១១០
បុណ្យណាដ៏ច្រើន ដែលយើងទាំងឡាយ បានកសាងហើយ ទាំងអម្បាលនេះ សូមទេវតាទាំងឡាយ អនុមោទនានូវបុណ្យនោះ របស់យើងទាំងឡាយ ដើម្បីសម្បត្តិសិទ្ធិគ្រប់យ៉ាង សត្វទាំងឡាយ ដែលដល់ហើយនូវទុក្ខ សូមឲ្យជាសត្វបាត់ទុក្ខទៅ ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលដល់ហើយនូវសោក សូមឲ្យជាសត្វបាត់សោកទៅ សូមឲ្យសត្វទាំងឡាយ ដល់នូវសេចក្តីក្សេមក្សាន្ត ព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គ សុទ្ធតែទ្រទ្រង់នូវកម្លាំង ព្រះបច្ចេកពុទ្ធទាំងឡាយ ក៏មានកម្លាំង ខ្ញុំសូមចងនូវការរក្សាដោយធម្មតេជះនៃព្រះសម្មាសម្ពុទ្ធ និងព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដោយប្រការទាំងពួង។
ID: 637833386008893012
ទៅកាន់ទំព័រ៖