ព្រះត្រៃបិដក ភាគ ១១០
ធម៌ជាយោគៈ អាស្រ័យនូវធម៌មិនមែនជាយោគៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជានីវរណៈ អាស្រ័យនូវធម៌មិនមែនជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាបរាមាសៈ អាស្រ័យនូវធម៌មិនមែនជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នសារម្មណទុកៈ សារម្មណទុកៈ
[៩៩] ធម៌ប្រកបដោយអារម្មណ៍ អាស្រ័យនូវធម៌មិនមែនប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមានអារម្មណ៍ អាស្រ័យនូវធម៌មិនមែនប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ប្រកបដោយអារម្មណ៍ក្តី មិនមានអារម្មណ៍ក្តី អាស្រ័យនូវធម៌មិនមែនប្រកបដោយអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមានអារម្មណ៍ អាស្រ័យនូវធម៌មិនមែនជាមិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ប្រកបដោយអារម្មណ៍ អាស្រ័យនូវធម៌មិនមែនប្រកបដោយអារម្មណ៍ផង មិនមែនជាមិនមានអារម្មណ៍ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១០០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833235100753098
ទៅកាន់ទំព័រ៖