ព្រះត្រៃបិដក ភាគ ១១០
នចិត្តទុកៈ ចិត្តទុកៈ
[១០១] ធម៌ជាចិត្ត អាស្រ័យនូវធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាចិត្តក្តី មិនមែនជាចិត្តក្តី អាស្រ័យនូវធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមែនជាមិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាចិត្ត អាស្រ័យនូវធម៌មិនមែនជាចិត្តផង មិនមែនជាមិនមែនជាចិត្តផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១០២] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នចេតសិកទុកៈ ចេតសិកទុកៈ
[១០៣] ធម៌ជាចេតសិក អាស្រ័យនូវធម៌មិនមែនជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាចេតសិក អាស្រ័យនូវធម៌មិនមែនជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាចេតសិកក្តី មិនមែនជាចេតសិកក្តី អាស្រ័យនូវធម៌មិនមែនជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833235442809303
ទៅកាន់ទំព័រ៖