ព្រះត្រៃបិដក ភាគ ១១០
ធម៌ប្រាសចាកការច្រឡូកច្រឡំដោយចិត្ត អាស្រ័យនូវធម៌មិនច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ច្រឡូកច្រឡំដោយចិត្តក្តី ប្រាសចាកការច្រឡូកច្រឡំដោយចិត្តក្តី អាស្រ័យនូវធម៌មិនច្រឡូកច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នចិត្តសមុដ្ឋានទុកៈ ចិត្តសមុដ្ឋានទុកៈ
[១០៩] ធម៌តាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌តាំងឡើងដោយចិត្តក្តី មិនមែនតាំងឡើងដោយចិត្តក្តី អាស្រ័យនូវធម៌មិនតាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នចិត្តសហភុទុកៈ ចិត្តសហភុទុកៈ
[១១១] ធម៌កើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌មិនកើតជាមួយនឹងចិត្ត ទើបកើតឡើង
ID: 637833236059731186
ទៅកាន់ទំព័រ៖