ព្រះត្រៃបិដក ភាគ ១១០

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​កើតជា​មួយ​នឹង​ចិត្ត​ក្តី មិនមែន​កើតជា​មួយ​នឹង​ចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​មិនកើត​ជាមួយនឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ ចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ


 [១១៣] ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត​ក្តី មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ


 [១១៥] ធម៌​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​មិន​ច្រឡូកច្រឡំ តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637833236452729915
ទៅកាន់ទំព័រ៖