ព្រះត្រៃបិដក ភាគ ១១០
នឧបាទាទុកៈ ឧបាទាទុកៈ
[១២៣] ធម៌ជាឧបាទា អាស្រ័យនូវធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នឧបាទិន្នទុកៈ ឧបាទិន្នទុកៈ
[១២៥] ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នឧបាទានគោច្ឆកទុកៈ ឧបាទានគោច្ឆកទុកៈ
[១២៧] ធម៌ជាឧបាទាន អាស្រ័យនូវធម៌មិនមែនជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
នកិលេសគោច្ឆកទុកៈ កិលេសគោច្ឆកទុកៈ
[១២៨] ធម៌ជាកិលេស អាស្រ័យនូវធម៌មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ សេចក្តីបំប្រួញ។
ID: 637833237309225134
ទៅកាន់ទំព័រ៖