ព្រះត្រៃបិដក ភាគ ១១០

នទស្សនេ​នប​ហា​តព្វ​ទុ​កៈ ទស្សនេ​នប​ហា​តព្វ​ទុ​កៈ


 [១២៩] ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៣០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នភា​វនា​យបហា​តព្វ​ទុ​កៈ ភាវ​នាយ​បហា​តព្វ​ទុ​កៈ


 [១៣១] ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637833237627612404
ទៅកាន់ទំព័រ៖